ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!! - ប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម !!!!! - សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ !!!!! - ប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក Shigeru Ishiba !!!!! - សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួម បើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា !!!!! - សម្ដេចធិបតី និងឯកឧត្តម Lee Hsien Loong ៖ កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ !!!!! - ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព !!!!! - សមាគមកាយប្ញទ្ធិនារីកម្ពុជាប្រកាសបញ្ចូលសមជិកថ្មីចំនួន៣៤២៧នាក់នៅរាជធានីភ្នំពេញ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការធ្វើវិបសនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងនេះ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិផង និងប្រជាជនផង ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ !!!!!! - ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិ៖ រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត !!!!
0

មហាយក្ស ពីរដែលកំពុង ចោទគ្នាទៅវិញទៅមក រឿង មេរោគកូវីដ១៩ អីលូវ សហរដ្ឋអាមេរិក បានលោតឡើងខ្ពស់ ក្នុងតារាងលេខរៀងទី១ ពីលើប្រទេសអ៉ីតាលី !!!!!

មហាយក្ស ពីរដែលកំពុង ចោទគ្នាទៅវិញទៅមក រឿង មេរោគកូវីដ១៩ អីលូវ សហរដ្ឋអាមេរិក បានលោតឡើងខ្ពស់ ក្នុងតារាងលេខរៀងទី១ ពីលើប្រទេសអ៉ីតាលី !!!!!

មហាយក្ស ពីរដែលកំពុង ចោទគ្នាទៅវិញទៅមក រឿង មេរោគកូវីដ១៩ អីលូវ សហរដ្ឋអាមេរិក បានលោតឡើងខ្ពស់ ក្នុងតារាងលេខរៀងទី១ ពីលើប្រទេសអ៉ីតាលី !!!!!

ដោយះ លោក ភួង មុនីរដ្ឋ
ចេញផ្សាយថ្ងៃ សៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនាឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ

រដ្ឋធានីវ៉ាស៊ីនតោន:

បើយោងតាម worldometer  តារាងនៃការឆ្លងមេរោគ កូវីដ១៩ សហរដ្ឋអាមេរិកបានលោតឡើងដល់លំដាប់លេខ១ ប្រទេសអ៉ីតាលីលំដាប់លេខរៀងលេខ២ ប្រទេសចិនលំដាប់លេខរៀងលេខ៣ ហើយនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានគេឃើញមានត្រៀមរថយន្តក្លាសសេសព ជាច្រើនគ្រឿងដែលអាជ្ញាធរបានត្រៀម សម្រាប់ក្លាសសេសាកសព ដែលស្លាប់ដោយសារ មេរោគកូវីដ ១៩ ។ ពេលនេះនៅសហរដ្ឋអាមេរិក កំពុងកើនឡើងអ្នកស្លាប់ដោយសារ មេរោគកូវីដ១៩ ខ្លាំងជាងប្រទេសណាៗ
ទាំងអស់នៅលើពិភពលោក ដែលធ្វើអោយ លោក ដូណាលើ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជួបនូវការលំបាក ក្នុងយុទ្ទសាស្ត្រ ក្នុងការទប់ទល់ទៅនឹង ការរាលដាលយ៉ាងឆាប់រហ័ស នៃមេរោគកូវីដ១៩ដែលបណ្ដាលអោយប្រជាពលរដ្ឋ ស្លាប់ដោយសារមេរោគកូវីដ១៩ ឈានមុខគេ នៅក្នុងតារាងរបស់worldometer ។

នៅករណីដែលសហរដ្ឋអាមេរិក ឈានឡើងតារាងលេខ១ គឺចំពេលខណៈដែលពិភពលោកទាំងមូល កំពុងមានការព្រួយបារម្ភខ្លាំង អំពីការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មី សហរដ្ឋអាមេរិក ហើយនិងចិន ក៏កំពុងចោទគ្នាទៅវិញទៅមកដែរ ថាជាចំណុចផ្តើមនៃជំងឺផ្លូវដង្ហើមនេះ។ ភាគីចិន បានចេញមុខតវ៉ា និងវាយបកទៅកាន់អាមេរិកយ៉ាងខ្លាំង ជាពិសេសនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ជម្លោះក្នុងការចោទប្រកាន់គ្នាទៅវិញទៅមកនេះផ្ទុះឡើងខ្លាំង នៅពេលដែលចិនកើតទុក្ខមិនសុខចិត្តក្នុងការដែលខ្លួនហាក់ត្រូវបានអាមេរិក ស្តីបន្ទោសថាជាដើមចមធ្វើឲ្យមានការរីករាលដាលមេរោគកូរ៉ូណាថ្មី-កូវីដ១៩ នៅពាសពេញពិភពលោក។

ដោយសារតែ មិនអាចទទួលយកពាក្យសម្តីទាំងនោះ ចិនបានចេញមុខមកបដិសេធថា ទីក្រុងវូហានរបស់ខ្លួនមិនមែនជាប្រភពដើមនៃជំងឺផ្លូវដង្ហើមថ្មីឡើយ។ អ្នកនាំពាក្យ របស់ក្រសួងការពារការបរទេសចិនលោកហ្ស៊ែវ លីជៀន បានសរសេរនៅលើបណ្តាញសង្គមធ្វីតធ័រកាលពីថ្ងៃព្រហស្បតិ៍ កន្លងមកនេះថា មេរោគកូរ៉ូណា ដែលផ្ទុះឡើងនៅទីក្រុងវូហាន អាចឆ្លងមុនគេចេញមកពីទាហានអាមេរិក ដែលស្នាក់នៅទីនោះទៅវិញទេ។ គួរកត់សម្គាល់ថា នៅមួយរយៈពេលចុងក្រោយនេះ អាមេរិក បានធ្វើឲ្យចិនខឹងសម្បាជាខ្លាំង ដោយសារតែថ្នាក់ដឹកនាំកំពូលៗរបស់អាមេរិក ប្រើប្រាស់ភាសានិយាយចំៗក្នុងន័យថា ចិនជាប្រភពចម្លងនៃមេរោគកូរ៉ូណាថ្មី។

ជាក់ស្តែង ប្រមុខការបរទេសអាមេរិក លោក ម៉ៃក៏ ប៉ុមប៉េអូ ធ្លាប់ហៅកូរ៉ណាវីរុស ថាជាវីរុសក្រុងវូហាន ខណៈដែលលោកប្រធានាធិបតីដូណាល់ ត្រាំ និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក និយាយថាមេរោគកូរ៉ូណាថ្មីនេះមានប្រភពចេញពីប្រទេសចិន។រដ្ឋាភិបាលទីក្រុងប៉េកាំង បានទាត់ចោលនូវការលើកឡើងដូច្នោះ និងបានចាត់ទុកការលើកឡើងទាំងអស់របស់ថ្នាក់ដឹកនាំអាមេរិកថា អសីលធម៌ រើសអើង និងគ្មានភាពទទួលខុសត្រូវ។ បន្ថែមលើនេះ ចិនបានបដិសេធ នូវរាល់ការផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលថា ខ្លួនជាប្រភពដើមនៃជំងឺផ្លូវដង្ហើមថ្មីកូវីដ-១៩ និងថាទាំងនោះ គឺជាព័ត៌មានមិនពិត គ្មានភស្តុតាងបញ្ជាក់បង្ហាញត្រឹមត្រូវ។

ទាក់ទងរឿងនេះ សាស្ត្រាចារ្យជំនាញខាងជំងឺឆ្លងម្នាក់ នៅមហាវិទ្យាល័យមួយ ក្នុងទីក្រុងឡុងដ៍គឺលោកស្រីក្រីស ដូននេលី បាននិយាយថា បើតាមការការសិក្សាវិភាគលើគំរូហ្សែន ដែលប្រមូលមកពីទូទាំងពិភពលោក ករណីឆ្លងនៃមេរោគនេះ មានប្រភពចេញពីចិន។តែទោះជាបែបនេះក្តី លោកស្រីបានលើកឡើងដែរថា គេមិនត្រូវស្តីបន្ទោសប្រទេសណាមួយនោះទេ ជុំវិញការផ្ទុះឡើងនៃមេរោគកូរ៉ូណាថ្មីនេះ៕

ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !