ស្វែងយល់អំពីដើមកំណើត នៃប្រទេសចិន !!!!!
ដោយ: លោក ពេជ្រ ចាន់វិជ្ជា
ចេញផ្សាយថ្ងៃ អង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០(គេហទំព័រ យើងខ្ញុំនឹងចាប់ផ្ដើមផ្សាយអំពីរឿងអក្សរសិល្ប៍ខ្មែរ ចាប់ពេលនេះតទៅ)
ព័ត៌មានអន្ដរជាតិ
ប៉េកាំង:
?អរិយធម៌ចិនមានដើមកើតនៅមជ្ឈមណ្ឌលក្នុងតំបន់ផ្សេងៗតាមដងទន្លេពីរគឺទន្លេលឿង និង ទន្លេឆាងជាំង នៅយុគថ្មរំលីង ក៏ប៉ុន្តែទន្លេលឿងត្រូវបានគេនិយាយថាគឺជាអណ្ដូងនៃអរិយធម៌ចិន។ ជាមួយប្រវត្តិសាស្ត្របន្តរាប់ពាន់ឆ្នាំមក ចិនជាអរិយធម៌មួយក្នុងចំណោមអរិយធម៌ចំណាស់បំផុតនៃពិភពលោក។[១] ប្រវត្តិសាស្ត្រចិនជាសំណេរត្រូវបានគេដឹងថាបានសរសេរនៅដើមសម័យរាជវង្សសាង (រ.១៧០០-១០៤៦ មស) ទោះបីយ៉ាងណាក៏ដោយ ក៏អត្ថបទប្រវត្តិសាស្ត្របុរាណៗមួយចំនួនដូចជា កំណត់ត្រាមហាប្រវត្តិវិទូ (រ.១០០ មគ) និង វស្សប្បវត្តិឫស្សី បានពោលអះអាងថាធ្លាប់មានសម័យរាជវង្សសៀមុនសម័យរាជវង្សសាងទៅទៀត។[២][៣] វប្បធម៌ អក្សរសាស្ត្រ និង ទស្សនវិជ្ជាចិនភាគច្រើន បានរីកចម្រើនច្រើនកំឡុងសម័យរាជវង្សចូវ (១០៤៥-២៥៦មគ.)។
រាជវង្សចុវបានចាប់ផ្ដើមដាំក្បាលចុះដោយសារសម្ពាធខាងក្រៅនិងខាងក្នុងនៅសតវត្សទី៨ម.គ. និងនគរនេះនៅទីបំផុតបានបែកខ្ញែកទៅជារដ្ឋតូចៗ ដោយផ្ដើមឡើងនៅសម័យរដូវស្លឹកឈើលាស់និងរដូវស្លឹកឈើជ្រុះ និងឈានដល់ការស្ដែងឱ្យឃើញមែនទែននៅក្នុងសម័យនគរចម្បាំង។ នេះគឺជារឿងមួយក្នុងចំណោមសម័យកាលនៃរដ្ឋភាពបរាជ័យក្នុងប្រវត្តិសាស្ត្រចិន (ថ្មីៗបំផុតនៃរឿងនោះគឺសង្គ្រាមរដ្ឋប្បវេណីចិន)។
នៅចន្លោះសម័យនៃនគរជាច្រើននិងស្ដេចត្រាញ់និយម រាជវង្សចិននានាបានគ្រប់គ្រងប៉ែកមួយចំនួន រឺក៏ចិនទាំងមូល នៅក្នុងសម័យខ្លះ រួមមានសម័យបច្ចុប្បន្ន ការត្រួតត្រាបានលាតសន្ធឹងទៅឆ្ងាយដល់ស៊ិនជាំង និង/រឺ ទីបេ។ ការអនុវត្តបែបនេះបានចាប់ផ្ដើមជាមួយរាជវង្សឈិន: នៅឆ្នាំ២២១ម.គ. អធិរាជស្ដេចឈិនឝ៊ឺបានបង្រួបបង្រួមនគរចម្បាំងផ្សេងៗ ហើយបានបង្កើតឡើងនូវអធិរាជាណាចក្រចិនទីមួយដំបូងគេ។ រាជវង្សសោយរាជ្យបន្តៗនៅក្នុងប្រវត្តិសាស្ត្រចិនបានអភិវឌ្ឍប្រព័ន្ធការិយាធិបតេយ្យជាច្រើនដែលអាចឱ្យអធិរាជចិនគ្រប់គ្រងដោយផ្ទាល់លើទឹកដីដ៏ធំធេងល្វឹងល្វើយ។
ទិដ្ឋភាពសាមញ្ញនៃប្រវត្តិសាស្ត្រចិនគឺថាសម័យកាលផ្លាស់ប្ដូរជាច្រើននៃការបង្រួបង្រួមនិងបែកបាក់នយោបាយ រួមជាមួយនោះចិនជាចៃដន្យក៏ត្រូវបានត្រួតត្រាដោយពួកមនុស្សមកពីវាលស្តិប ភាគច្រើននៃពួកគេ ដែលនៅពេលនោះបានធ្វើសមានកម្មទៅជាប្រជាជនហានចិនរួចទៅហើយ។ ឥទ្ធិពលវប្បធម៌និងនយោបាយមកពីប៉ែកជាច្រើននៃអាស៊ី បាននាំមកដោយរលកបន្តៗនៃអន្តោប្រវេសន៍ ការវាតទី និងសមានកម្មវប្បធម៌ គឺជាផ្នែកនៃវប្បធម៌ចិនទំនើបនេះ។
មាតិកា
បុរេប្រវត្តិកែប្រែយុគថ្មបំបែកកែប្រែ
មើលផងដែរ: បញ្ជីស្ថានីយថ្មបំបែកនៅចិន
អ្វីដែលជាចិនសព្វថ្ងៃនេះគឺត្រូវបានតាំងទីលំនៅដោយពួកមនុស្សឈរត្រង់ខ្លួន(អូម៉ូអេរ៉ិខខ្ទុសសឹ)ជាងមួយលានឆ្នាំកន្លងទៅហើយ ។ [៤] ការសិក្សាថ្មីៗបង្ហាញថាឧបករណ៍ធ្វើអំពីថ្មបានរកឃើញនៅស្ថានីយស៊ាំវឆាងលាំង(Xiaochangliang)គឺត្រូវបានចុះកាលបរិច្ឆេទតាមរយៈ ចុម្ពិតវិច្ឆន្ទលេខន៍ ១,៣៦លានឆ្នាំកន្លងទៅហើយ។[៥] ស្ថានីយ៍បុរាណវត្ថុនៅស៊ីហវ់ទូក(Xihoudu)ក្នុងខេត្តឝានស៊ី(Shanxi) គឺជាកន្លែងដំបូងគេបង្អស់ដែលបានបង្ហាញភស្តុតាងនៃការប្រើប្រាស់ភ្លើងដោយពួក អូម៉ូអេរ៉ិខខ្ទុសសឹដែលត្រូវបានគេចុះកាលបរិច្ឆេទ ១,២៧លានឆ្នាំកន្លងមកហើយ ។ [៤] កំណាយនៅឯយានម៉ុវ(Yuanmou) ហើយក្រោយមកទៀតឡាញឈាន(Lantian)បង្ហាញនូវការតាំងទីលំនៅលើកដំបូង ។ ទំនងជារូបសំណាកដ៏ល្បីឈ្មោះបំផុតនៃពួកអូម៉ូអេរ៉ិខខ្ទុសសឹបានរកឃើញនៅប្រទេសចិនត្រូវបានគេហៅដូច្នេះថាមនុស្សប៉ីជិងរកឃើញក្នុងឆ្នាំ១៩២៣-២៧។
បំណែកនៃគ្រឿងស្មូនបីត្រូវបានគេជីកយកឡើងនៅឯរូងភ្នំលីយូកហ៊្សុយ(Liyuzui)ក្នុងខេត្តលាវចុវ(Liuzhou) គ័ងស៊ិ(Guangxi)បានចុះកាលកំណត់១៦,៥០០និង១៩,០០០ឆ្នាំមុនគ.ស. ។[៦]យុគថ្មរំលីងកែប្រែ
មើលផងដែរ:បញ្ជីវប្បធ៌មថ្មរំលីងនៃប្រទេសចិន
យុគថ្មរំលីងក្នុងប្រទេសចិនដែលអាចជាស្លាកស្នាមត្រលប់ទៅក្រោយវិញ រវាង១២០០០និង១០០០០ឆ្នាំមុនគ.ស. ។[៧] ភស្តុតាងដំបូងចំពោះការដាំដុះស្រូវរបស់ជនជាតិចិនមុនគេបង្អស់ត្រូវបានចុះ កាលកំណត់ដោយកាបូនវិទ្យុសកម្មប្រហែលជា៧០០០ឆ្នាំមុនគ.ស. ។ [៨] វប្បធ៌មផីលីកាង (Peiligang) នៃស្រុកស៊ីនចឹង(Xinzheng) ខេត្តហឺណាន (Henan) ត្រូវបានធ្វើកំណាយរកឃើញក្នុងឆ្នាំ១៩៧៧ ។[៩] ដោយមានវិស័យកសិកម្មបានធ្វើអោយកើនឡើងនូវអត្រាប្រជាជន សមត្ថភាពផ្ទុកនិងចែកចាយទិន្នផល ហើយនិងមានលទ្ធភាពផ្គត់ផ្គង់ដល់ពួកសិប្បករនិងពួកអ្នកគ្រប់គ្រងគេទៀត ។[១០] នៅចុងសម័យយុគថ្មរំលីង ជ្រលងនៃទន្លេលឿងបានចាប់ផ្ដើមបង្កបង្កើតជាមជ្ឈមណ្ឌលវប្បធ៌មមួយដោយខ្លួនឯង ដែលភូមិនិគមន៍ជាច្រើនត្រូវបានស្ថាបនាឡើង ។ ភាពគួរអោយកត់សំគាល់សំខាន់បំផុតខាងបុរាណវត្ថុត្រូវបានគេរកឃើញនៅឯប៉ានប៉ូ(Banpo)ក្នុងក្រុងអនុខេត្តស៊ីអាន(Xi’an) ។[១១] ទន្លេលឿងត្រូវបានដាក់ឈ្មោះដូច្នេះ ពីព្រោះដោយសារតែដីលឿងបង្កើតជាច្រាំងទន្លេបានធ្វើអោយមានពណ៌លឿងប្រឿងៗនៅក្នុងផ្ទៃទឹក ។[១២]
ប្រវត្តិដំបូងនៃប្រទេសចិនធ្វើអោយមានភាពងងឹតសូន្យសុងដោយកង្វះឯកសារដែលបានកត់ត្រាពីសម័យនេះរួមគ្នា ជាមួយការសេសសល់នៃរឿងរ៉ាវដែលបានសរសេរ កំឡុងសម័យក្រោយមកទៀតបានព្យាយាមពន្យល់ពិព៌ណនាព្រឹត្តិការណ៍ជាច្រើនដែលបានកើតឡើងជាច្រើនសតវត្សមុនៗមក ។ ក្នុងហេតុផលមួយ ដើមទងនៃបញ្ហាជាច្រើនសតវត្សនៅក្នុងការស្វែងយល់ទិដ្ឋភាពខាងក្នុងទៅលើផ្នែកមួយ នៃប្រជាជនចិនបានធ្វើអោយស្រអាប់ងងឹតដោយឡែកពីគ្នារវាងការពិតនិងការប្រឌិតដែលមើលឃើញ ក្នុងប្រវត្តិដើមដំបូងនៃប្រទសនេះ ។
នៅឯ ៧០០០ឆ្នាំមុនគ.ស. ជនជាតិចិនបានធ្វើការដាំដុះស្រូវដែលជួយអោយមានការរីកចំរើនដល់វប្បធ៌មចៀហ៊ូ(Jiahu) ។ នៅតាម៉ៃទី(Damaidi)ក្នុងតំបន់ស្វយ័តនីងសៀ(Ningxia) ចម្លាក់ថ្ម៣,១៧២ផ្ទាំងចុះកាលបរិច្ឆេទពី៦០០០-៥០០០ឆ្នាំមុនគ.ស.បានត្រូវគេរកឃើញមានទ្រង់ទ្រាយជាអក្សរមួយតួៗចំនួន៨,៤៥៣តួ ដូចជា ព្រះអាទិត្យ ព្រះចន្ទ តារា ទេព្ដានិងទិដ្ឋភាពនៃការប្រមាញ់ រឺក៏ ការចិញ្ចឹមសត្វ ។ អក្សររូបទាំងនេះត្រូវបានចាត់ទុកថាស្រដៀងនឹងតួអក្សរដំបូងបង្អស់ដែលអាចអះអាងបានថាត្រូវបានសរសេរ ដោយជនជាតិចិន ។[១៣][១៤] ក្រោយមកទៀត វប្បធ៌មយ៉ាងសាវ(Yangshao)ត្រូវបានជំនួសមកវិញដោយវប្បធ៌មឡុងសាន(Longshan)នៅប្រហែល២៥០០ឆ្នាំមុនគ.ស. ។
សម័យបុរាណកែប្រែ
មើលផងដែរ: គម្រោងកាលប្រវត្តិវិទ្យា សៀ ស្ឆាង ចូវ
រាជវង្សសៀ (ប្រ. ២១០០ – ប្រ. ១៦០០ មុនគ.ស.)កែប្រែ
អត្ថបទក្បោះក្បាយ: រាជវង្សសៀ
រាជវង្សសៀនៃប្រទេសចិន (ពីប្រ.២១០០ ដល់ ប្រ. ១៦០០ មុនគ.ស.)គឺជារាជវង្សដំបូងគេបង្អស់ដែលបានពិព៌ណនាក្នុងកំណត់ត្រាប្រវត្តិសាស្ត្របុរាណដូចជា កំណត់ត្រានៃមហាប្រវត្តិវិទូនិងកាលប្បវត្តិឫស្សី ។ [២][១៥]
ទោះបីជាមានការមិនឯកភាពថា តើរាជវង្សនេះមាន រឺ អត់ អោយប្រាកដក៏ដោយ ក៏មានភស្តុតាងខាងបុរាណវត្ថុខ្លះបង្ហាញថាមានវត្តមាននៃរាជវង្សនេះដែលអាចទៅរួច ។ អ្នកប្រវត្តិវិទូស៊ឺម៉ា ឈាន(Sima Qian) (១៤៥-៩០ មុនគ.ស.)ដែលជាអ្នកកត់ត្រាស៊ឺជី(Shiji) រឺក៏ កំណត់ត្រានៃមហាប្រវត្តិវិទូហើយនិងកាលប្បវត្តិដែលបានហៅថាកាលប្បវត្តិឫស្សីចុះកាលបរិច្ឆេទការកកើតនៃរាជវង្សសៀកាលពី៤២០០ឆ្នាំមុន ក៏ប៉ុន្តែកាលបរិច្ឆេទនេះមិនទាន់ជាក់លាក់នៅឡើយ ។. អ្នកបុរាណវត្ថុភាគច្រើនឥឡូវនេះបានភ្ជាប់រាជវង្សសៀទៅនឹងកំណាយ នៅឯអឺលីធូ(Erlitou)ក្នុងខេត្តហឺណាន(Henan)ភាគកណ្ដាល[១៦] ជាកន្លែងដែលចង្ក្រានរំលាយសំរិទ្ធិមួយតាំងពីប្រហែល២០០០ឆ្នាំមុនគ.ស.ត្រូវបានជីកកកាយឃើញ ។ សញ្ញាណសំគាល់ដំបូងដែលបានមកពីសម័យនេះបានរកឃើញលើគ្រឿងស្មូននិងសំបកខ្ចៅខ្យងត្រូវបានគិតថាជាដូនតា នៃតួអក្សរចិនសម័យទំនើបនេះ ។[១៧] ជាមួយគ្នាកំណត់ត្រាដ៏ច្បាស់លាស់តិចតួចដែលត្រូវគ្នានឹងឆ្អឹងទំនាយរាជវង្សស្ឆាង រឺក៏ ការសរសេរលើភាជន៍សំរិទ្ធិរាជវង្សចូវ សម័យរាជការសៀនៅតែអាចយល់បានតិចតួចនៅឡើយ ។
តាមរយៈទេវកថា រាជវង្សនេះបានបញ្ចប់នៅប្រហែល១៦០០ឆ្នាំមុនគ.ស. ជាលទ្ធផលមួយនៃសមរភូមិមិងធាវ ។
រាជវង្សស្ឆាង (ប្រ. ១៧០០-១០៤៦ មុនគ.ស.)កែប្រែ
អត្ថបទក្បោះក្បាយ: រាជវង្សស្ឆាង
សំណល់រាជវង្សស្ឆាង រកឃើញតាមដងទន្លេលឿង
កំណត់ត្រាដែលបានសរសេរមុនគេបង្អស់ពីអតីតកាលរបស់ចិនមកទល់ឥឡូវបានរកឃើញកាលបរិច្ឆេទពីរាជវង្សស្ឆាង នៅប្រហែលសតវត្សទី១៣មុនគ.ស. ហើយយកបានពីទំរង់នៃអក្សរចារឹកនៃការព្យាករពីអនាគតកត់ត្រាលើឆ្អឹង រឺ សំបកសប្បីសត្វដែលក៏អាចហៅផងដែរថាឆ្អឹងទំនាយ ។ ការរកឃើញខាងបុរាណវត្ថុដែលផ្ដល់នូវតឹកតាងនៃវត្តមានរបស់រាជវង្សស្ឆាងប្រ. ១៦០០-១០៤៦មុនគ.ស.ត្រូវបានចែកចេញជាពីរឈុត ។ ឈុតទីមួយពីដើមសម័យរាជវង្សស្ឆាងដែលមកពីប្រភពដើមនៅឯអឺលីកាង(Erligang)ឋិត នៅក្នុងជិងចូវ(Zhengzhou)និងសាងឆឹង(Shangcheng) ។ ឈុតទីពីរពីចុងរាជវង្សស្ឆាង រឺ សម័យយិន(Yin)ដោយប្រកបទៅដោយតួសេចក្ដីដ៏ច្រើននៃសំណេរឆ្អឹងអាថ៌កំបាំង ។ អានយ៉ាង(Anyang)ស្ថិតក្នុងខេត្តហឺណាន(Henan)នាសម័យថ្មីនេះត្រូវបានអះអាងថាជារាជធានីចុងក្រោយ ក្នុងចំណោមរាជធានីស្ឆាងទាំងប្រាំបួន (ប្រ. ១៣០០-១០៤៦ឆ្នាំមុនគ.ស.) ។ រាជវង្សស្ឆាងមានមហាក្សត្រ ៣១អង្គពីស្ដេចថាងដល់ស្ដេចចូវ ។ នៅក្នុងសម័យនេះ ប្រជាជនចិនបានគោរពបូជាទេព្ដាផ្សេងៗដូចជា ទេព្ដាអាកាសធាតុនិងទេព្ដាមេឃហើយនិងទេព្ដាជាន់ខ្ពស់ដែលមាននាមថាសាងទី(Shangdi)ជាទេព្ដាគ្រប់គ្រងលើទេព្ដាដ៏ទៃទៀត ។ ទេព្ដាទាំងនោះជាអ្នករស់នៅកំឡុងរាជវង្សស្ឆាងដែលបានជឿថាជាបុព្វការីជន ឪពុកម្ដាយនិងដូនតារបស់ពួកគេបានក្លាយជាទេព្ដា នៅពេលពួកគាត់ស្លាប់ហើយបុព្វការីជនរបស់ពួកគេនោះចង់អោយមានគេបូជាខ្លួនដូចទេព្ដាដែរ ។ គ្រួសារនីមួយៗបានគោរពបូជាបុព្វបុរសរៀងៗខ្លួន ។
ប្រហែលជា១៥០០ឆ្នាំមុនគ.ស. ពួកចិនបានចាប់ផ្ដើមប្រើឆ្អឹងទំនាយ ដែលបានសរសេររួចទៅទស្សន៍ទាយព្យាករណ៍អនាគត ។ នៅសម័យមួយនៃរាជវង្សចូវ (ប្រហែល ១១០០ឆ្នាំមុនគ.ស.) ប្រជាជនក៏គោរពបូជាអធិធម្មជាតិមួយដែរ ដែលហៅថាធាន(Tian) ត្រូវបានបកប្រែជាសាមញ្ញថាស្ថានលើ ។ ដូចគ្នានឹងសាងទីដែរ ស្ថានលើបានគ្រប់គ្រងលើទេព្ដាទាំងអស់ហើយស្ថានសួគ៌ក៏បានសម្រេចថានរណានឹងគ្រប់គ្រងប្រទេសចិនស្ថិត នៅក្រោមអំនាចទេវរាជ ។ ព្រះមហាក្សត្រអាចគ្រប់គ្រងបានដរាបណាទ្រង់មានអំនាចទេវរាជ ។ គេមានជំនឿថាអធិរាជ រឺ អធិរាជនីបានបាត់បង់នូវអំនាចទេវរាជនៅពេលដែលគ្រោះធម្មជាតិបានកើតឡើងយ៉ាងច្រើនហើយ ពេលនោះជាការពិតទៅទៀត ព្រះមហាក្សត្រក៏លែងមានការខ្វល់ព្រះទ័យទៅលើប្រជារាស្ត្របានធ្វើអោយឃើញជាក់ស្ដែងឡើង ។ ដោយការឆ្លើយតបមកវិញ គ្រួសាររាជវង្ស នឹងត្រូវបានផ្ដួលរំលំហើយរាជវង្សថ្មីនឹងកាន់កាប់បន្តនិងទទួលបានអំណាចទេវរាជជំនួសវិញ ។
កំណត់ត្រានៃមហាប្រវត្តិវិទូ ថ្លាថ្លែងថារាជវង្សស្ឆាងបានប្ដូររាជធានីប្រាំមួយលើក ។ ជាចុងក្រោយ(ហើយសំខាន់បំផុត)ប្ដូរទៅយិន(Yin)នៅឆ្នាំ១៣៥០មុនគ.ស.ដែលនាំមកដល់យុគមាសនៃរាជវង្សនេះ ។ ពាក្យថារាជវង្សយិន(Yin)មានន័យដូចនឹងរាជវង្សស្ឆាងក្នុងប្រវត្តិសាស្ត្រដែរ ទោះបីយ៉ាងណាពាក្យនេះត្រូវបានប្រើជាចុងក្រោយហើយកាន់តែច្បាស់ឡើងនៅពាក់កណ្ដាលនៃសម័យរាជវង្សស្ឆាងចុងក្រោយបង្អស់ ។
ប្រវត្តិវិទូចិន ដែលបានរស់នៅសម័យក្រោយៗមកទៀតទម្លាប់ធ្វើការកត់សំគាល់លើរាជវង្សមួយដែលបន្តពីរាជវង្សមួយទៀត ក៏ប៉ុន្តែស្ថានភាពនយោបាយជាក់ស្ដែង ក្នុងប្រទេសចិនដើមដំបូងត្រូវបានដឹងថាមានការស្មុគស្មាញមែនទែន ។ ដោយហេតុនេះហើយ តាមអ្នកប្រាជ្ញនៃប្រទេសចិនខ្លះអោយយោបល់ថាសៀហើយនិងស្ឆាងប្រហែលជាសំដៅទៅ លើអង្គការនយោបាយពីរដែលមានដំណាលៗគ្នា ក៏ដូចជា ចូវដំបូងឡើយត្រូវបានដឹងថាមានវត្តមាន ក្នុងសម័យតែមួយនឹងស្ឆាងដែរ ។ កំណត់ត្រាសរសេរដៃបានរកឃើញនៅអានយ៉ាង(Anyang)អះអាងនូវវត្តមាននៃរាជវង្សស្ឆាង ។ ក៏ប៉ុន្តែ អ្នកប្រាជ្ញបស្ចឹមប្រទេសជារឿយៗស្ទាក់ស្ទើរដោយឯកភាពជាបណ្ដោះអាសន្នរួមគ្នា ដោយទទួលស្គាល់តាមកំណត់ត្រាអានយ៉ាងដែលថាមានរាជវង្សស្ឆាង ។ ឧទាហរណ៍ ការស្វែងរកបុរាណវត្ថុនៅឯសានស៊ិងតួយ(Sanxingdui)បានផ្ដល់ជាគំនិតថាអរិយធ៌មបច្ចេកទេស ដែលបានរីកចំរើនមិនដូចវប្បធ៌មអានយ៉ាងទេ ។ តឹកតាងមិនអាចសន្មតបាននៅក្នុងការផ្ដល់អោយដឹងថាតើអាណាចក្រស្ឆាងលាតសន្ធឹងពីអានយ៉ាងចម្ងាយប៉ុន្មាននោះទេ ។ សម្មតិកម្មដែលនាំអោយថាអានយ៉ាងត្រូវបានគ្រប់គ្រងដោយរាជវង្សស្ឆាងដដែលនោះ គឺនៅក្នុងប្រវត្តិសាស្ត្រផ្លូវការមានដូចគ្នានិងបានធ្វើពាណិជ្ជកម្មជាមួយនឹងតំបន់ដែលមានការតាំងនៅ នៃវប្បធ៌មផ្សេងៗដ៏ទៃទៀតជាច្រើនក្នុងតំបន់ បច្ចុប្បន្នសំដៅលើប្រទសចិនភាគខាងក្នុង រឺក៏ ភូមិភាគកណ្ដាល ។
រាជវង្ស ចូវ (១០៦៦-២៥៦ មុនគ.ស.)កែប្រែ
ភាជន៍បូជាសំរិទ្ធិ,យៅ(You) ,ចូវខាងលិច
អត្ថបទក្បោះក្បាយ: រាជវង្សចូវ
រាជវង្សចូវគឺជារាជវង្សដែលអូសបន្លាយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រចិនចាប់ពី១០៦៦ឆ្នាំមុនគ.ស. មកទល់ប្រហែល២៥៦មុនគ.ស.។ នៅចុងនៃសហវត្សទី២មុនគ.សរាជវង្សចូវបានចាប់ផ្ដើមងើបផុសឡើងតាមជ្រលងដងទន្លេលឿងលុកលុយ លើតំបន់មួយនៃរាជវង្សស្ឆាង ។ ចូវបានបង្ហាញខ្លួនឡើងដើម្បីចាប់ផ្ដើមការដឹកនាំរបស់ពួកគេក្រោមប្រព័ន្ធពាក់កណ្ដាលសក្ដិភូមិ ។ ប្រជាជនចូវគឺជាប្រជាជនដែលបានរស់នៅខាងលិចនៃស្ឆាងហើយមេដឹកនាំចូវត្រូវបានតែងតាំងថាអ្នកការពារភាគខាងលិច ដោយរាជវង្សស្ឆាង ។ អ្នកគ្រប់គ្រងចូវ ស្ដេចអ៊ូ ដែលមានការជួយជ្រោមជ្រែង ដោយព្រះភាតារបស់ព្រះអង្គគឺចៅពញាចូវជាស្ដេចរាជានុសិទ្ធិចាត់ចែងដើម្បីវាយកម្ចាត់ស្ឆាងនៅសមរភូមិមុយ៉េ(Muye) ។ ស្ដេចចូវនៅពេលនោះបានសំអាងលើលទ្ធិនៃអំនាចទេវរាជ ដើម្បីអោយទទួលស្គាល់ការដឹកនាំរបស់ទ្រង់ដោយមានលទ្ធិនេះហើយដែលបានជះឥទ្ធិពលស្ទើរតែគ្រប់រាជវង្សដែលសោយរាជ្យបន្ត ។ ចូវដំបូងឡើយបានរើរាជធានីទៅ ខាងលិចតំបន់មួយក្បែរស៊ីអាន(Xi’an)សព្វថ្ងៃនេះតាមដងទន្លេវ៉ី(Wei)ជាចរន្តទន្លេហូរចាក់ចូលគ្នានឹងទន្លេលឿង ប៉ុន្តែទន្លេទាំងពីរអាចនឹងជាដើមចមបន្តបន្ទាប់នៃការពង្រីកវិសាលភាពទៅជាជ្រលងទន្លេយ៉ាងសេ(Yangtze) ។ នេះអាចនឹងជាលើកដំបូងនៃការបំលាស់ទីប្រជាករដ៏ច្រើនពីភាគខាងជើងទៅភាគខាងត្បូងក្នុងប្រវត្តិសាស្ត្រចិន ។0សម័យនិទាឃរដូវ និងសរទរដូវ (៧២២-៤៧៦ ម.គ.)៕
ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយយ៉ាត
https://www.bmy-news.com/