ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!! - ប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម !!!!! - សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ !!!!! - ប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក Shigeru Ishiba !!!!! - សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួម បើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា !!!!! - សម្ដេចធិបតី និងឯកឧត្តម Lee Hsien Loong ៖ កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ !!!!! - ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព !!!!! - សមាគមកាយប្ញទ្ធិនារីកម្ពុជាប្រកាសបញ្ចូលសមជិកថ្មីចំនួន៣៤២៧នាក់នៅរាជធានីភ្នំពេញ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការធ្វើវិបសនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងនេះ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិផង និងប្រជាជនផង ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ !!!!!! - ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិ៖ រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត !!!!
0

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ក្នុងរយៈកាល ៤៤ ឆ្នាំនេះ, គណបក្សប្រជាជនកម្ពុជា បានធ្វើច្រើនមកហើយ ដើម្បីប្រជាពលរដ្ឋ !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ក្នុងរយៈកាល ៤៤ ឆ្នាំនេះ, គណបក្សប្រជាជនកម្ពុជា បានធ្វើច្រើនមកហើយ ដើម្បីប្រជាពលរដ្ឋ !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ក្នុងរយៈកាល ៤៤ ឆ្នាំនេះ, គណបក្សប្រជាជនកម្ពុជា បានធ្វើច្រើនមកហើយ ដើម្បីប្រជាពលរដ្ឋ !!!!!

ដោយះ លោក ហាប់ ប៊ុនហុង
ថ្ងៃ សៅរ៍ ៧កើត ខែ បឋមាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០២៣

ខេត្តមណ្ឌលគីរី៖

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី (ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣)៖

ភារកិច្ចចំពោះមុខ ៣ របស់សកម្មជនយុវជនបក្ស នៅក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខនេះ រួមមាន៖ ទី១. សកម្មជនគណបក្សយើងគ្រប់ៗរូប ត្រូវបង្ហាញឱ្យប្រជាពលរដ្ឋយល់ថា ការបោះឆ្នោត ជាកាតព្វកិច្ចដ៏សំខាន់បំផុតមួយនៃសង្គមប្រជាធិបតេយ្យ ដែលត្រូវបានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ; ទី២. ការទៅបោះឆ្នោត គឺជាឱកាសឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធនយោបាយ ដែលនឹងនាំមកនូវការប្រែប្រួលដ៏វិជ្ជមានសម្រាប់ខ្លួនឯង និងសម្រាប់អ្នកនៅជុំវិញខ្លួន; និងទី៣. ការទៅចូលរួមបោះឆ្នោត គឺជាការផ្តល់នូវកិត្តិយស, ការពេញចិត្ត និងការផ្តល់ទំនុកចិត្តចំពោះអ្នកដឹកនាំដែលខ្លួនពេញចិត្ត ។ ជារួម ប្រជាជនខ្មែរគ្រប់រូប និងគ្រប់និន្នាការនយោបាយ គឺបានទទួលផលពីសង្គមជាតិ ហើយអ្វីដែលអាចតបស្នងវិញបាន គឺការទៅចូលរួមបោះឆ្នោត ។

ហើយយើងគ្រប់ៗគ្នា សុទ្ធតែបានរស់រានមកដល់ថ្ងៃនេះ ដោយសារការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ យើងមានជីវភាពល្អសមរម្យដល់សព្វថ្ងៃនេះ ក៏ដោយសារការគាំទ្រគ្រប់រូបភាពរបស់រាជរដ្ឋាភិបាល ដែលបានបំពាក់ឱ្យយើងនូវចំណេះដឹង, ចំណេះធ្វើ, ជំនាញ និងធនធាននានា បម្រើឱ្យការអភិវឌ្ឍខ្លួនទៅមុខ ។ យើងអាចមានជីវភាពប្រកបដោយសុភមង្គល និងសុខសាន្ត ក៏ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការយកឈ្នះជំងឺកូវីដ-១៩ ដែលបានការពារ សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងអាចបើកដំណើរការប្រទេសឡើងវិញដោយធានានិរន្តភាពនៃសកម្មភាពសង្គម-សេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ ។

ជាការពិត ក្នុងរយៈកាល ៤៤ ឆ្នាំនេះ, គណបក្សប្រជាជនកម្ពុជា បានធ្វើច្រើនមកហើយ ដើម្បីប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនេះ គណបក្សប្រជាជនកម្ពុជា ក៏ជាគណបក្សនៃអនាគតដែលមានគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់ រួមទាំងធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន នៅក្រោមបរិស្ថានគ្របដណ្តប់ដ៏ចាំបាច់ គឺសន្តិភាព និងស្ថិរភាព ។ ដូច្នេះ ក្នុងនាមសកម្មជនយុវជនបក្ស ដែលទទួលបានទំនុកចិត្តរបស់បក្សឱ្យចូលរួមអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស គឺត្រូវចងចាំថា យើងទទួលបានទាំងសិទ្ធិ និងការទទួលខុសត្រូវ ហើយត្រូវប្រតិបត្តិការងារលើមូលដ្ឋាននៃគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” សំដៅធ្វើយ៉ាងណាសម្រេចទិសដៅគោលនយោបាយរបស់បក្ស និងលទ្ធផលល្អប្រសើរបំផុតជូនប្រជាពលរដ្ឋ ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !