ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!! - ប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម !!!!! - សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ !!!!! - ប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក Shigeru Ishiba !!!!! - សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួម បើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា !!!!! - សម្ដេចធិបតី និងឯកឧត្តម Lee Hsien Loong ៖ កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ !!!!! - ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព !!!!! - សមាគមកាយប្ញទ្ធិនារីកម្ពុជាប្រកាសបញ្ចូលសមជិកថ្មីចំនួន៣៤២៧នាក់នៅរាជធានីភ្នំពេញ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការធ្វើវិបសនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងនេះ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិផង និងប្រជាជនផង ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ !!!!!! - ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិ៖ រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត !!!!
0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត :ក្រសួងធម្មការនិងសាសនា ត្រូវបន្តជំរុញការរៀបចំច្បាប់ស្ដីពីសាសនាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធ្វើជាមូលដ្ឋានក្នុងកិច្ចប្រតិបត្តិការងារក្នុងវិស័យសាសនា និងបំពេញបន្ថែមលើលិខិតបទដ្ឋានគតិយុត្ត !!!!!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត :ក្រសួងធម្មការនិងសាសនា ត្រូវបន្តជំរុញការរៀបចំច្បាប់ស្ដីពីសាសនាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធ្វើជាមូលដ្ឋានក្នុងកិច្ចប្រតិបត្តិការងារក្នុងវិស័យសាសនា និងបំពេញបន្ថែមលើលិខិតបទដ្ឋានគតិយុត្ត !!!!!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត :ក្រសួងធម្មការនិងសាសនា ត្រូវបន្តជំរុញការរៀបចំច្បាប់ស្ដីពីសាសនាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធ្វើជាមូលដ្ឋានក្នុងកិច្ចប្រតិបត្តិការងារក្នុងវិស័យសាសនា និងបំពេញបន្ថែមលើលិខិតបទដ្ឋានគតិយុត្ត !!!!!

ដោយះ លោក ហាប់ ប៊ុនហុង
ផ្សាយថ្ងៃ សុក្រ ៥ កើត ខែ កក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ១៧ ខែ វិឆ្ឆិកា ឆ្នាំ២០២៣

(រាជធានីភ្នំពេញ)៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់គណៈសង្ឃទាំងពីរគណៈ និងថ្នាក់ដឹកនាំគ្រប់សាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្តកិច្ចសហការជាមួយក្រសួងធម្មការ និងសាសនា ដើម្បីចូលរួមថែរក្សាសុខដុមរមនាកម្មសាសនា និងលើកកម្ពស់សីលធម៌សង្គមឱ្យបានកាន់តែប្រសើរឡើង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ជាឧត្តមភរិយា អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គនៅវត្តមុនីសុវណ្ណ ហៅវត្ត ចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សូមគណៈសង្ឃទាំងពីរគណៈនិងថ្នាក់ដឹកនាំគ្រប់សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្តកិច្ចសហការជាមួយក្រសួងធម្មការ និងសាសនា ដើម្បីចូលរួមថែរក្សាសុខដុមរមនីយកម្មសាសនា សាមគ្គីភាពនិងវឌ្ឍនភាពសង្គម។ ក្រសួងធម្មនិងសាសនា ត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជួយលើកកម្ពស់សាសនានិងសីលធម៌សង្គម»។

សម្តេចមហាបវរធិបតី បានបន្ថែមទៀតថា ក្រសួងធម្មការនិងសាសនា ត្រូវបន្តជំរុញការរៀបចំច្បាប់ស្ដីពីសាសនាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធ្វើជាមូលដ្ឋានក្នុងកិច្ចប្រតិបត្តិការងារក្នុងវិស័យសាសនា និងបំពេញបន្ថែមលើលិខិតបទដ្ឋានគតិយុត្តនានាក្រោយច្បាប់ ដើម្បីបំពេញតម្រូវការជាក់ស្ដែងរបស់ក្រសួងសម្រាប់លើកកម្ពស់ព្រះពុទ្ធសាសនា ក៏ដូចជាសាសនាផ្សេងៗទៀតទៅកម្ពុជា លើកកម្ពស់សីលធម៍សង្គម សុខដុមនីយកម្មសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

ជាមួយគ្នានោះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមឱ្យសម្តេចជាអម្ចាស់ សម្តេចព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រះមេត្តាបន្តផ្ដោតព្រះទ័យជួយជំរុញ និងលើកកម្ពស់ការប្រតិបត្តិធម៍វិន័យឲ្យបានត្រឹមត្រូវតាមពុទ្ធដិកា ដើម្បីជាយានសម្រាប់ចម្លង និងជាស្រែបុណ្យប្រកបដោយសម្មាតិធិ និងជាការសន្សំបុណ្យកុសលសម្រាប់ព្រះសង្ឃរៀងៗព្រះអង្គ និងពុទ្ធបរិស័ទឲ្យមានសុខសន្តិភាព និងការវិវឌ្ឍជានិច្ចនិរន្តន៍។

ក្នុងដំណើរយាងនិងនិមន្តលើមាគ៍ាព្រះធម៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមសម្តេចជាអម្ចាស់ សម្ដេចព្រះរាជាគណៈព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រះមេត្តាបន្តជួយដល់សង្គមជាតិ លើការលើកកម្ពស់គុណធម៌ សីលធម៍ សុជីវធម៌ ថែរក្សាវប្បធម៌អរិយធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ តាមរយៈការសម្ដែងធម្មទេសនានៅគ្រប់ទីកន្លែង និងការផ្សព្វផ្សាយ​តាមបណ្ដាញសង្គម ដើម្បីជួយធ្វើឲ្យប្រជាជនកម្ពុជាមាននូវបញ្ញាស្មារតីប្រកបដោយព្រហ្មវិហារធម៍ កាត់បន្ថយអំពើអនាចារ អបាយមុខ អំពើហិង្សា អសីលធម៍ និងចូលរួមជួយឱ្យសង្គមជាតិមានសុខដុមរមនា និងពង្រឹងសាមគ្គីធម៍ផងដែរ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិ លោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !