ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!! - ប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម !!!!! - សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ !!!!! - ប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក Shigeru Ishiba !!!!! - សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួម បើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា !!!!! - សម្ដេចធិបតី និងឯកឧត្តម Lee Hsien Loong ៖ កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ !!!!! - ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព !!!!! - សមាគមកាយប្ញទ្ធិនារីកម្ពុជាប្រកាសបញ្ចូលសមជិកថ្មីចំនួន៣៤២៧នាក់នៅរាជធានីភ្នំពេញ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការធ្វើវិបសនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងនេះ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិផង និងប្រជាជនផង ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ !!!!!! - ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិ៖ រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត !!!!
0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៖ជោគជ័យដ៏ធំបំផុត គឺការធ្វើសមាហរណកម្មកងទ័ពអតីតបួនភាគីមកនៅតែមួយភាគី និង ជាកងទ័ពជាតិតែមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា !!!!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៖ជោគជ័យដ៏ធំបំផុត គឺការធ្វើសមាហរណកម្មកងទ័ពអតីតបួនភាគីមកនៅតែមួយភាគី និង ជាកងទ័ពជាតិតែមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា !!!!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៖ជោគជ័យដ៏ធំបំផុត គឺការធ្វើសមាហរណកម្មកងទ័ពអតីតបួនភាគីមកនៅតែមួយភាគី និង ជាកងទ័ពជាតិតែមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា !!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយ ថ្ងៃ សុក្រ ២ រោច ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖

សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធី «ខួបលើកទី ២៥ ទិវានយោបាយឈ្នះ​ ឈ្នះ និង
ខួប ៥ ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ» នាព្រឹក ថ្ងៃសុក្រ​ ទី២៩ ខែធ្នូ ឆ្នាំ២០២៣៖

សម្តេចធិបតី បានមានប្រសាសន៍ថា ពិធីអបអរសាទរខួបលើកទី ២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាស្ថាបនិកនៃសុខសន្តិភាព គឺពិតជាមានអត្ថន័យជាប្រវត្តិសាស្រ្ត ដែលរំឭកនូវការបញ្ចប់សង្រ្គាមស៊ីវិលរ៊ាំរ៉ៃនៅកម្ពុជា និងការទទួលបានសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស ដែលយើងមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ ឆ្នាំ ។ ក្នុងនេះ អ្វីដែលជាគន្លឹះពិតប្រាកដនៃជោគជ័យរបស់នយោបាយឈ្នះ ឈ្នះ គឺក្តីគោរព និងជំនឿទុកចិត្តរបស់គ្រប់តួអង្គពាក់ព័ន្ធ ចំពោះ សម្តេចតេជោ ពីព្រោះនយោបាយឈ្នះ ឈ្នះ មិនត្រូវបានធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងណាមួយនោះឡើយ ប៉ុន្តែជាការធានាផ្ទាល់របស់ សម្តេចតេជោ ដែលគ្រប់តួអង្គពាក់ព័ន្ធមានភាពប្រាកដក្នុងចិត្តថា សម្តេចតេជោ ពិតជាអនុវត្តនូវគ្រប់ពាក្យសន្យាដែលបានធ្វើ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសម្ដែងនូវការកោតសរសើរ និងមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ជូនចំពោះកងកម្លាំងប្រដាប់អាវុធជាតិកម្ពុជាទាំងអស់ ដែលបានគាំទ្រយ៉ាងពេញទំហឹងចំពោះ នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន រហូតសម្រេចបានជោគជ័យដ៏ធំធេង, ដែលការណ៍នេះ បាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានរំឭកបន្ថែមទៀតថា យើងបានបញ្ចប់សង្រ្គាមដ៏រ៊ាំរ៉ៃតាមរយៈនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក ដោយមានយុទ្ធសាស្ត្រ DIFID ដែលជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រដទៃទៀត ដើម្បីឈានទៅរំលាយអង្គការចាត់តាំងនយោបាយ និង យោធារបស់ខ្មែរក្រហមទាំងស្រុង តាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ ជាមួយនឹងខ្លឹមសារស្នូលចំនួន ៣ ដូចខាងក្រោម ៖

ទី១. ការធានាអាយុជីវិត និង រូបកាយ ៖ នេះជាបញ្ហាដ៏មានសារៈសំខាន់បំផុតដែលអ្នកផ្ដាច់ខ្លួនចេញពីខ្មែរក្រហមមិនត្រូវទទួលបាននូវការចាប់ចង ឬ ការធ្វើទុក្ខបុកម្នេញរហូតទៅដល់ការសម្លាប់នោះទេ ។ ការណ៍នេះ គឺ ដើម្បីធានាថាអាយុជីវិត និង រូបកាយរបស់អ្នកផ្តាច់ខ្លួន មិនត្រូវបានទទួលការប៉ះពាល់ ។

ទី២. ការធានាអាជីព និង មុខរបរ ៖ ការធានាអាជីព និង មុខរបរ ត្រូវបញ្ជាក់អំពីអត្ថន័យរបស់វាបានច្បាស់ ។ រាជរដ្ឋាភិបាលបានរក្សាទុកទាំងអស់ ដោយគ្មានការរុះរើ គ្មានការដកហូតអាវុធ រាប់ទាំងរថក្រោះ ដោយរក្សាទុកទាំងរថក្រោះ កាំភ្លើងតូច/ធំ ទាំងអស់ គ្មានការរុះរើឡើយ ។ អ្នកធ្វើចៅហ្វាយស្រុក ចៅហ្វាយខេត្ត នៅបន្តធ្វើចៅហ្វាយស្រុក/ខេត្តតទៅទៀត, ប៉ុន្តែត្រូវអនុវត្តច្បាប់របសរាជរដ្ឋាភិបាល ។ អ្នកធ្លាប់ធ្វើគ្រូបង្រៀន ត្រូវបន្តធ្វើគ្រូបង្រៀនតទៅទៀត ប៉ុន្តែត្រូវដកកម្មវិធីសិក្សារបស់ខ្មែរក្រហមចេញ និង ដាក់កម្មវិធីសិក្សារបស់រាជរដ្ឋាភិបាលចូលជំនួសវិញ ។ អ្នកណាធ្លាប់ធ្វើអ្វី គឺធ្វើនោះវិញ ដោយគ្រាន់តែផ្លាស់ប្តូរឯកសណ្ឋានពីឯកសណ្ឋានរបស់ខ្មែរក្រហម ទៅជាឯកសណ្ឋានរបស់រាជរដ្ឋាភិបាល និង ពីការអនុវត្តកាតព្វកិច្ចរបស់ខ្មែរក្រហមវាយរាជរដ្ឋាភិបាល ទៅជាការអនុវត្តនូវកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីការពារទឹកដី ។

ទី៣. ការធានាកម្មសិទ្ធិ ទាំងចលនទ្រព្យ និង អចលនទ្រព្យ ៖ បងប្អូនមានអ្វី គឺ រក្សានោះ; មានដីធ្លីប៉ុន្មាន គឺរក្សាដីធ្លីនោះ; មានម៉ូតូ មានឡាន មានផ្ទះ គឺ រក្សាជាកម្មសិទ្ធិរបស់បងប្អូន ។

ជាមួយគ្នានេះផងដែរ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ផងដែរ អំពីផលប្រយោជន៍ពិតប្រាកដនៃនយោបាយឈ្នះ ឈ្នះ ដែលរួមមានជាអាទិ៍ ៖

ទី១. សង្គ្រាម, ជម្លោះប្រដាប់អាវុធ, ការស្លាប់ ឬ របួស ឬ ការព្រាត់ប្រាសដោយសារសង្គ្រាម ត្រូវបានបញ្ចប់ទាំងស្រុងរហូតដល់ពេលបច្ចុប្បន្ននេះ ។

ទី២. ជោគជ័យដ៏ធំបំផុត គឺការធ្វើសមាហរណកម្មកងទ័ពអតីតបួនភាគីមកនៅតែមួយភាគី និង ជាកងទ័ពជាតិតែមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ។

ទី៣. ការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា ។

ទី៤. ការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ ។

ទី៥. ការបញ្ចប់បានសង្គ្រាមបានចូលរួមចំណែកក្នុងការពង្រឹងសន្ដិភាពក្នុងតំបន់ និងចូលរួមដោះស្រាយកិច្ចការអន្ដរជាតិ ។

ទី៦. ការបញ្ចប់សង្គ្រាមនាំមកនូវវិនិយោគ និងទេសចរណ៍ ។

ទី៧. ការបញ្ចប់សង្គ្រាមនាំមកនូវការបង្រួបបង្រួមជាតិ ផ្ដល់ឱកាសមាស-ពេជ្រសម្រាប់ឱ្យយើងប្រមូលផ្ដុំកម្លាំងមនុស្ស, កម្លាំងប្រាជ្ញា, និង កម្លាំងទ្រព្យសម្បត្ដិ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង កាត់បន្ថយភាពក្រីក្រ ។

ទី៨. ជាមួយសន្តិភាព និង ដោយមានកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់រាជរដ្ឋាភិបាល, កម្ពុជា បានបំពេញលក្ខខណ្ឌតម្រូវរបស់អង្គការសហប្រជាជាតិលើគ្រប់លក្ខខណ្ឌវិនិច្ឆ័យទាំងអស់ សម្រាប់ចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២១ ។

ជាចុងក្រោយ សម្តេចធិបតី បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន, កម្ពុជាកំពុងស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍប្រកបដោយក្ដីសង្ឃឹម, ក្លៀវក្លា, រឹងប៉ឹង, និង កាន់តែជឿជាក់ ។ សម្រាប់រយៈពេល ២៥ ឆ្នាំទៅមុខ ដែលជាវដ្តថ្មីនៃការអភិវឌ្ឍ, កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង តាមរយៈ ការកសាងជាតិមួយឱ្យរឹងមាំ, រស់រវើក, រុងរឿង និង មានវិបុលភាព ឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០ ៕

ដោយះ គេហទំព័រ សម្លេងជាយដែន
https://www.cdv-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !