សម្តេចធិបតី អញ្ជើញ សម្ពោធ ដាក់ ឱ្យប្រើប្រាស់ ស្ពានកោះយ៉ និងសំណេះសំណាលជាមួយកម្មករនៅខេត្តកោះកុង !!!!!
ដោយះ លោក ហាប់ ប៊ុនហុង
ចេញផ្សាយ ថ្ងៃ ចន្ទ ១២ រោច ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០២៤
ខេត្តកោះកុង៖
នៅព្រឹកថ្ងៃច័ន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និងជួបសំណេះសំណាលជាមួយ បងប្អូនកម្មករ និយោជិតចំនួន១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
នេះគឺជាលើកទី១១ និងជាជំនួបលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតតាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ បងប្អូនកម្មករ និយោជិត ចំនួន១១ ០០០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន៥ រួមមាន៖ ប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន១ រោងចក្របង្គុំខ្សែភ្លើង ចំនួន១ រោងចក្របរិក្ខារអេឡិចត្រូនិក ចំនួន១ រោងចក្រប៉ាក់លើសម្លៀកបំពាក់ចំនួន១ និងរោងចក្រដំឡើងរថយន្ត និងបង្គុំខ្សែភ្លើង ចំនួន១។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ដើម្បីសម្រួលចរាចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បានធ្វើដំណើរ បន្ទាប់ពីស្ពានបាឡេ ដែលឆ្លងកាត់ព្រែកកោះយ៉នេះ មានសភាពចាស់ទ្រុឌទ្រោម៕
ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយយ៉ាត
https://www.bmy-news.com/