ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!! - ប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម !!!!! - សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ !!!!! - ប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក Shigeru Ishiba !!!!! - សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួម បើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា !!!!! - សម្ដេចធិបតី និងឯកឧត្តម Lee Hsien Loong ៖ កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ !!!!! - ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព !!!!! - សមាគមកាយប្ញទ្ធិនារីកម្ពុជាប្រកាសបញ្ចូលសមជិកថ្មីចំនួន៣៤២៧នាក់នៅរាជធានីភ្នំពេញ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការធ្វើវិបសនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងនេះ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិផង និងប្រជាជនផង ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ !!!!!! - ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិ៖ រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត !!!!
0

ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ អបអរសាទរអំពីជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ !!!!!

ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ អបអរសាទរអំពីជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ !!!!!

ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ អបអរសាទរអំពីជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ !!!!!

ដោយះ លោក ហាប់ ប៊ុនហុង
ផ្សាយ ថ្ងៃ សៅរ៍ ១១ កើត ខែ ពិសាដ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៤

ក្រុងសេអ៊ូលះ

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា និងសហការី នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅសាធាណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅសាធារណរដ្ឋកូរ៉េ និងបានអបអរសាទរចំពោះលទ្ធផលល្អប្រសើរនៃជំនួបរវាងឯកឧត្តមប្រធានាធិបតីកូរ៉េ និងសម្តេចធិបតី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះការដំឡើងកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជាដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះនឹងកាន់តែចូលរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានអរគុណសម្តេចធិបតី ដែលបានចូលរួមថ្លែងសុន្ទរកថាគន្លឹះអំពីឱកាស និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលការណ៍នេះនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានជម្រាបជូនសម្តេចធិបតី អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយឯកឧត្តមជឿជាក់ថាប្រទេសទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះឱ្យកាន់តែប្រសើរថែមទៀត ដោយផ្អែកលើភាពវៃឆ្លាត សមត្ថភាព និងបទពិសោធន៍ ផ្នែកយោធារបស់សម្តេចធិបតី។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភា បានរំលេចអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងវិស័យសំខាន់ៗដូចជា៖ វិស័យអប់រំ សុខាភិបាល ឌីជីថល កសិកម្ម ការអភិរក្សវប្បធម៌ និងអភិវឌ្ឍឧស្សាហកម្ម។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់សាធារណរដ្ឋកូរ៉េ ហើយសម្ដេចធិបតីបានវាយតម្លៃខ្ពស់ និងអរគុណចំពោះការរួមចំណែករបស់សាធារណរដ្ឋកូរ៉េក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចធិបតី ក៏បានបញ្ជាក់ជូនឯកឧត្តមប្រធានរដ្ឋសភាអំពីលទ្ធផលនៃជំនួបប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីសាធារណរដ្ឋកូរ៉េ ជាពិសេសអំពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិលើវិស័យជាច្រើន ដែលជាឧត្តមប្រយោជន៍រួម នៃប្រទេសទាំងពីរ ដោយក្នុងនោះ សម្ដេចធិបតីបានវាយតម្លៃខ្ពស់អំពីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការរៀបចំតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ជាពិសេសពីទីក្រុងធំៗ និងគោលដៅទេសចរណ៍នានារវាងប្រទេសទាំងពីរ។  សម្តេចធិបតី ក៏បានរំលេចនូវគំនិតផ្តួចផ្តើមចំនួនពីរ ដែលរួមមាន៖ (១) ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងភ្នាក់ងាររាជរដ្ឋាភិបាល និង (២) ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនវិនិយោគកូរ៉េ តាមរយៈនៃការបង្កើតបរិស្ថានធុរកិច្ចអំណោយផល ពិសេស និងដោយឡែក សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េដែលធ្វើអាជីវកម្មនៅកម្ពុជា។

បន្ថែមលើនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំ។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្តេចធិបតី បានគូសបញ្ជាក់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-កម្ពុជា និង ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត”  នឹងកាន់តែរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី និងការធ្វើពាណិជ្ជកម្ម និងវិនិយោគ បន្ថែមទៀត។ ពាក់ព័ន្ធនឹងវិស័យកសិកម្ម សម្ដេចធិបតីបានជម្រាបជូនថា តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-កូរ៉េ កម្ពុជាបាននាំចេញផ្លែស្វាយពិសេសមួយប្រភេទទៅប្រទេសកូរ៉េ ហើយសម្ដេចធិបតីបានស្នើសុំឱ្យភាគីកូរ៉េពិចារណាកាត់បន្ថយអត្រាពន្ធនាំចូល ដែលការណ៍នេះនឹងជំរុញឱ្យការនាំចូលស្វាយ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា មកកូរ៉េ កាន់តែល្អប្រសើរឡើង។

ចំពោះវិស័យអប់រំ សម្តេចធិបតី បានលើកឡើងអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យកូរ៉េក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងវិស័យឌីជីថល ដែលនឹងជំរុញពិពិធកម្មនៃកម្លាំងពលកម្ម ក៏ដូចជាដោះស្រាយតម្រូវការជាក់ស្តែងរបស់ទីផ្សារ ហើយសម្តេចធិបតី ក៏បានបញ្ជាក់ថា កម្ពុជាមានយុវជនជាច្រើនដែលអាចនឹងទទួលបានការបណ្ដុះបណ្ដាលកម្រិតជំនាញ និងអាចចូលរួមចំណែកក្នុងការបំពេញភាពខ្វះខាតពលកម្មនៅប្រទេសកូរ៉េផងដែរ។

ជាទីបញ្ចប់ សម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា បានផ្លាស់ប្ដូរយោបល់អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការរួមចំណែកលើកកម្ពស់ “ភាពជាដៃគូយុទ្ធសាស្រ្ត” កម្ពុជា-កូរ៉េ ដើម្បីជាផលប្រយោជន៍នៃប្រជាជន និងប្រទេសទាំងពីរ ៕

ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !