លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការធ្វើវិបសនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងនេះ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិផង និងប្រជាជនផង ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ !!!!!!
ដោយះ លោក យិន សុខា
ចេញផ្សាយ ថ្ងៃ អាទិត្យ ១១រោច ខែ ពិសាដ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២៤
ខេត្តសៀមរាប៖
នាព្រឹកថ្ងៃទី២ ខែ មិថុនា ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីសមាធិ យោគៈ និងវនយាត្រា ក្នុងបរិវេណប្រាសាទអង្គរវត្ត និងសួនរក្ខជាតិអង្គរ ក្នុងឱកាសបើកយុទ្ធនាការ «១ម៉ុឺនរៀល ១ម៉ឺននាក់» ដើម្បីកៀរគរថវិការជួយដល់កុមារកម្ពុជា ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានលើកទ្បើងថា ការធ្វើសមាធិ និងវនយាត្រានេះ គឺដើម្បីមានអារម្មណ៍ស្រស់ថ្លា និងសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត្ត ហើយម្យ៉ាងទៀតការធ្វើវិបសនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងនេះ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិផង និងប្រជាជនផង ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ។
ក្នុងឱកាសនោះផងដែរ បន្ទាប់ពីពិធីសមាធិ និងយោគៈ លោកជំទាវបណ្ឌិត បានដឹកនាំក្រុមការងារដើរចង្រ្កមភាវនា ក្នុងបរិវេណប្រសាទអង្គរវត្ត និងវនយាត្រាក្នុងសួនរក្ខជាតិអង្គរ ដើម្បីទស្សនាព្រៃប្រឹក្សា និងជីវៈចម្រុះនៅទីនោះ ៕
ដោយះ គេហទំព័រ បារមីមានរិទ្ទិលោកយាយយ៉ាត
https://www.bmy-news.com/