ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!! - ប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម !!!!! - សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ !!!!! - ប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក Shigeru Ishiba !!!!! - សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួម បើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា !!!!! - សម្ដេចធិបតី និងឯកឧត្តម Lee Hsien Loong ៖ កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ !!!!! - ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព !!!!! - សមាគមកាយប្ញទ្ធិនារីកម្ពុជាប្រកាសបញ្ចូលសមជិកថ្មីចំនួន៣៤២៧នាក់នៅរាជធានីភ្នំពេញ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការធ្វើវិបសនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងនេះ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិផង និងប្រជាជនផង ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ !!!!!! - ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិ៖ រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត !!!!
0

សម្ដេចធិបតី និងឯកឧត្តម Lee Hsien Loong ៖ កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ !!!!!

សម្ដេចធិបតី និងឯកឧត្តម Lee Hsien Loong ៖ កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ !!!!!

សម្ដេចធិបតី និងឯកឧត្តម Lee Hsien Loong ៖ កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ !!!!!

ដោយះ លោក ហាប់ ប៊ុនហុង
ចេញផ្សាយ ថ្ងៃ ពុធ ១៣ កើត ខែ
ជេដ្ឋ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៤

ប្រទេសសឹង្ហបុរី៖

នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្តម Lee Hsien Loong  អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ព្រមទាំងបានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយសម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពីបានជំនួបពិភាក្សាគ្នានាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្ត្រាលី កាលពីខែមីនា ឆ្នាំ២០២៤។ ទន្ទឹមនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំពិភាក្សាការងាររបស់សម្តេចធិបតី ជាមួយឯកឧត្តមប្រធានាធិបតី Tharman Shanmugaratnam និងឯកឧត្តមនាយករដ្ឋមន្រ្តី Lawrence Wong កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់រដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ព្រមទាំងបានគូសរំលេចអំពីកិច្ចពិភាក្សាលើវិស័យផ្សេងៗ នៃកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងកម្ពុជា និងសិង្ហបុរី ដែលជាចំណងការទូតដ៏យូរអង្វែង ជាពិសេសចាប់តាំងពីប្រទេសកម្ពុជាបានទទួលស្គាល់ឯករាជ្យភាពរបស់សិង្ហបុរីនៅឆ្នាំ១៩៦៥ ហើយ សម្តេចធិបតី ក៏បានបញ្ជាក់ថា ប្រទេសសិង្ហបុរីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ សម្ដេចធិបតី និងឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរថា កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើវិស័យសក្តានុពលួយចំនួន ដូចជា៖ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ សន្តិសុខថាមពល ការការពារបរិស្ថាន ការថែរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងការធានាបាននូវវិបុលភាពក្នុងតំបន់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីចម្រើនជន្មាយុរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់៨៨ ឈានចូល៨៩ ព្រះសិរីវស្សា។

មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តមសង្ឃឹមថានឹងបានទទួលស្វាគមន៍ដ៏កក់ក្តៅចំពោះសម្តេចតេជោ បំពេញទស្សនកិច្ចនៅសិង្ហបុរី នាពេលខាងមុខនេះ៕

ដោយ៖ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.cdv-news.com/

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !