ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 427 893 / 015 771 877 / 097 95 555 84 E-mail: cheaydenvoice-news@gmail.com
ព័ត៌មាន​ថ្មី
អគ្គីភ័យឆាបឆេះតូបលក់អីវ៉ាន់ ៤ល្វែង និងសម្ភារមួយចំនួន នៅផ្សារត្រី (ផ្សារអគ្គ) ក្រុងប៉ោយប៉ែត នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ !!!!! - ប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម !!!!! - សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ !!!!! - ប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក Shigeru Ishiba !!!!! - សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួម បើកការដ្ឋានសាងសង់ ”ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្រ្ត សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា !!!!! - សម្ដេចធិបតី និងឯកឧត្តម Lee Hsien Loong ៖ កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាច្រើនបន្ថែមទៀតសម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ !!!!! - ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព !!!!! - សមាគមកាយប្ញទ្ធិនារីកម្ពុជាប្រកាសបញ្ចូលសមជិកថ្មីចំនួន៣៤២៧នាក់នៅរាជធានីភ្នំពេញ !!!!! - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការធ្វើវិបសនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងនេះ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិផង និងប្រជាជនផង ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ !!!!!! - ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិ៖ រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត !!!!
0

ប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក Shigeru Ishiba !!!!!

ប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក Shigeru Ishiba !!!!!

ប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក Shigeru Ishiba !!!!!

ដោយះ លោក ហាប់ ប៊ុនហុង
ចេញផ្សាយ ថ្ងៃ អង្គារ ១៤ រោច ខែ ភទ្របទ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២៤

(រាដ្ឋធានីតូក្យូ)៖

នាថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤នេះ លោក Shigeru Ishiba ប្រធានបក្សកាន់អំណាចនៅប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យសេរី (LDP) ទើបត្រូវបានរដ្ឋសភាជប៉ុន បោះឆ្នោតជាផ្លូវការ តែងតាំងជានាយករដ្ឋមន្រ្តីថ្មី។
​ការបោះឆ្នោតខាងលើធ្វើឡើង បន្ទាប់ពីលោក Ishiba បានជាប់ជាប្រធានថ្មីរបស់បក្ស LDP កាលពីសប្តាហ៍កន្លងទៅ ក្រោយនាយករដ្ឋមន្រ្តី លោក Fumio Kishida បានប្រកាសពីបំណងលាលែងពីតំណែង កាលពីខែសីហា។ ទន្ទឹមគ្នានេះដែរ ការបោះឆ្នោតសកលមុនអាណត្តិ នឹងត្រូវរៀបចំឡើង នាថ្ងៃទី២៧ ខែតុលា។ គណបក្ស LDP បានកាន់អំណាចសឹងតែជាប់រហូត នៅប្រទេសជប៉ុន គឺលើកលែងតែចន្លោះឆ្នាំ១៩៩៣-១៩៩៤ និង២០០៩-២០១២។

ខាងក្រោមនេះ គឺជាជីវប្រវត្តិត្រួសៗរបស់លោក Ishiba៖

លោក Shigeru Ishiba កើតនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៥៧ នៅខេត្ត Tottori និងបានបញ្ចប់ការសិក្សាផ្នែកច្បាប់ មកពីសាកលវិទ្យាល័យ Keio ហើយមានភរិយាឈ្មោះ Keiko Ishiba។ លោកធ្លាប់ធ្វើការជាបុគ្គលិក នៅធនាគារមួយ កាលពីចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៣។ ក្រោយមកលោក បានជាប់ឆ្នោតជាតំណាងរាស្រ្តជប៉ុនលើកដំបូង នៅឆ្នាំ១៩៨៦ ក្នុងនាមជាសមាជិក នៃគណបក្ស LDP ក្នុងវ័យ២៩ឆ្នាំ ហើយធ្លាប់បានកាន់តួនាទីជា ប្រធានគណៈកម្មាធិការមួយចំនួនរបស់សភា ដល់ឆ្នាំ១៩៩៨។

នៅចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០០៧ លោក Ishiba បានចូលបម្រើការជាមន្រ្តីក្នុងក្រសួងកសិកម្ម និងក្រសួងការពារជាតិជប៉ុន ខណៈក្នុងឆ្នាំ២០០៧ លោកក៏បានក្លាយជារដ្ឋមន្រ្តីការពារជាតិ ហើយនៅឆ្នាំ២០០៨ បានក្លាយជារដ្ឋមន្រ្តីកសិកម្ម។ នៅឆ្នាំ២០០៩ លោកបានក្លាយជាប្រធានក្រុមប្រឹក្សាស្រាវជ្រាវគោលនយោបាយ របស់គណបក្ស LDP ហើយបានឡើងជា អគ្គលេខាធិការបក្ស នៅឆ្នាំ២០១២។

រីឯកាលពីចន្លោះឆ្នាំ២០១៤ ដល់
ឆ្នាំ២០១៦ លោក Ishiba បានកាន់តំណែងជា រដ្ឋមន្រ្តីទទលបន្ទុកកិច្ចការងារ​ជំរុញសេដ្ឋកិច្ចនៅតាមតំបន់ និងគោលនយោបាយ ដែលមានគោលដៅទប់ស្កាត់ការថយចុះចំនួនប្រជាជន៕

ដោយ៖ គេហទំព័រ បារមីមានរិទ្ឋិលោកយាយយ៉ាត
https://www.bmy-news.com/

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !»»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន បារមីមានរិទ្ទិ លោកយាយយ៉ាត | Baramey Saksith Lokyeay Yat»

សហការផ្តល់ព័ត៌មាន៖ 012 427 893 / 015 771 877 / 097 95 555 84 សូមអរគុណ !