ក្រសួងការបរទេស សហរដ្ឋអាមេរិក បានរៀបចំយន្តហោះពិសេស សម្រាប់ដឹកមន្ត្រីការទូត និង ប្រជាពលរដ្ឋ ដែលមានចំនួនរាប់ពាន់នាក់ ដែលកំពុងនៅជាប់គាំង នៅប្រទេសក្រៅ !!!!!!
ដោយះ លោក សែម ឧស្សាហ៍
ចេញផ្សាយថ្ងៃ ព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០
ព័ត៌មានអន្តរជាតិ
រដ្ឋធានីវ៉ាស៊ីនតោន:
សហរដ្ឋអាមេរិកកំពុង«ពិចារណាជម្រើសទាំងអស់» ដើម្បីជួយពលរដ្ឋខ្លួនរាប់ពាន់នាក់ដែលជាប់នៅបរទសេឲ្យបានត្រឡប់មកមាតុភូមិវិញក្រោយពីប្រទេសជាច្រើនបានបិទការហោះហើរនិងបិទព្រំដែនរបស់ខ្លួនដើម្បីព្យាយាមទប់ស្កាត់ការបន្តឆ្លងរាតត្បាតនៃមេរោគកូរ៉ូណា។ក្រសួងការបរទេសអាមេរិកបានប៉ាន់ស្មានថា មកត្រឹមថ្ងៃច័ន្ទទី២៣ ខែមីនាមានពលរដ្ឋអាមេរិកាំងប្រមាណ១៣.៥០០នាក់ ដែលបានស្នើសុំជំនួយក្នុងការធ្វើមាតុភូមិនិវត្តន៍មកសហរដ្ឋអាមេរិកវិញ។មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសថ្លែងកាលពីថ្ងៃអង្គារថា ក្រសួងការបរទេសបានជន្លៀសបុគ្គលិកដែលមិនចាំបាច់ក្នុងពេលអាសន្ននិងក្រុមគ្រួសាររបស់គេពីការិយាល័យ១៧កន្លែងនៅបរទេស។
ពលរដ្ឋអាមេរិកាំងត្រូវគេលើកទឹកចិត្តចិត្តឲ្យប្រើមធ្យោបាយអាកាសចរណ៍ស៊ីវិលត្រឡប់មកវិញដោយខ្លួនឯងឲ្យអស់លទ្ធភាពសិន មុននឹងអាចចូលទៅក្នុងការជម្លៀសពិសេសដោយយន្តហោះយោធានិងយន្តហោះឯកជន ដែលត្រូវសភាអនុម័តការចំណាយពិសេសនេះ។បច្ចុប្បន្ននេះមានពលរដ្ឋអាមេរិករស់នៅក្រៅប្រទេសចំនួន១០លាននាក់រស់នៅជុំវិញពិភពលោក នេះបើតាមក្រសួងការបរទេសអាមេរិក។ រដ្ឋាភិបាលអាមេករិកបានបង្កើតលេខទូរស័ព្ទហៅចូល២៤ម៉ោងពិសេសមួយសម្រាប់ជាជំនួយដល់ពួកគេពេលមានគ្រាអាសន្ន។
កន្លងមក សហរដ្ឋអាមេរិកបានជម្លៀសពលរដ្ឋខ្លួននៅក្រៅប្រទេសប្រមាណ៩.៣០០នាក់មកហើយពីប្រទេសចំនួន២៨ ដែលភាគច្រើនគឺតាមយន្តហោះពិសេសរបស់ក្រសួងការបរទេស ដោយក្នុងនោះរួមមានពលរដ្ឋ៨០០នាក់ពីក្រុងវូហានប្រទេសចិន ៣០០នាក់ពីក្រុង Yokohama ប្រទេសជប៉ុន និង១២០០នាក់ពីប្រទេសម៉ារ៉ុកកាលពីសប្តាហ៍មុន។ក្រសួងការបរទេសមានគម្រោងជម្លៀសពលរដ្ឋរាប់ពាន់នាក់ទៀតតាមជើងយន្តហោះ៤០ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ៕
ដោយះ គេហទំព័រ បារមីមានរិទ្ធិ លោកយាយយ៉ាត
https://www.bmy-news.com/